ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្ទអគ្គិសនីឆេះសម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញឡានទឹកជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្ទអគ្គិសនីឆេះសម្ភារក្នុងផ្ទះ បន្ទប់ជាន់ទីពីរបង្កឲ្យមានផ្សែងខ្មួលខ្មាញ់ និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជាន់ទីពីដីឡូត៍លេខ៥២៣ផ្លូវលេខ៤១៩K ក្រុម២ភូមិ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះមានឈ្មោះ ឌុក សារ៉ាត់ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍។

ប្រភពដដែលបានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងបន្ទប់ផ្ទះខាងលើឃ្មួលខ្មាញ់ហើយអ្នកឃើញហេតុការណ៍បានស្រែកប្រាប់ម្ចាស់ផ្ទះដែលនៅខាងក្រោមថាមានភ្លើងឆេះផ្ទះៗពេលនោះលោកក ឌុក សារ៉ាត់ អាយុ៦៥ឆ្នាំដែលជាម្ចាស់ផ្ទះនិងប្រពន្ធរបស់គាត់បានរត់ចេញមកខាងក្រៅភ័យស្លន់ស្លោនិងបានស្រែកឲ្យគេជួយ ហើយក៍ប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍ទៅសមត្ថកិច្ច និងជួយហៅរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌសែនសុខ ចេញមកជួយបាញ់ទឹកពន្លត់ទាន់ពេលមិនឲ្យឆេះធំដុំអ្វីនោះទេ ហើយពុំមានអ្នកណាម្នាក់រងរបួសដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រាប់ថា ករណីអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្ទអគ្គិសនីបណ្តាលឲ្យឆេះសម្ភារក្មេងលេងមួយចំនួន សម្លៀកបំពាក់ ពូក និងកង់កូនក្មេងចំនួន១ គ្រឿង។

សមត្ថកិច្ចប្រាប់ថា ក្នុងការជួអន្តរាគមន៍បាញ់ទឹកពន្លត់នោះ គឺរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌបានចេញមកចំនួន៣គ្រឿង ប៉ុន្តែប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង៕ តុង សីហា


ចែករំលែក៖