ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិនីហ្សេរីយ៉ា២នាក់ត្រូវនគរបាលឃាត់ខ្លួន​ពាក់ព័ន្ធករណីគ្មាន​ឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយន៍ទោ ជា ចិត្រា ប្រធានការិយាល័យ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន ខណ្ឌមានជ័យ បានចុះត្រួតពិនិត្យ ជនបរទេស ដែលកំពុងស្នាក់នៅ និងពួនសំងំធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានធ្វើឡើងកាលពីវេលាម៉ោង០៩និង ២០ នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីតាំង ផ្ទះលេខ៣៧ ផ្លូវ៧៩BT ភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការបង្រ្កាបនេះជាលទ្ធផល សមត្ថកិច្ចត្រួតពិនិត្យឃើញមានជនជាតិ នីហ្សេរីយ៉ាប្រុសស្រី ចំនួន០២នាក់ គ្មានលិខិតឆ្លងដែន ទើបកម្លាំងបាននាំមកសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចបញ្ជូនបន្តទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី ៕ ស តារា


ចែករំលែក៖