ព័ត៌មានទាន់ហេតុការណ៍៖

រាសីដាក់ហើយថែមអារ័ក្សជាន់ទៀត! ជនកំហូចបន្លំយកម៉ូតូទៅបាត់ ខណៈគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

​ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតបានជិះប៉ះគ្នាបណ្តាលអោយរងរបួសស្រាលទាំងសងខាង ហើយពួកគាត់ក៏បានបញ្ចប់រឿងនៅចំណុចកើតហេតុ និងជិះចេញទៅរៀងខ្លួនស្រាប់តែ ត្រូវ​ជនសង្ស័យ​ពាក់​អាវធំ​មាន​អក្សរ​ប៉ូ​លិសបាន​បន្លំ​ជា​ហៅ​ទៅ​ដោះស្រាយ​ម្តងទៀតហើយយក​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ រ៉េ​ត តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​កា​រាស់​សាំង ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​របា​នទី​១ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េ​រ៊ី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក់ ភ្នំពេញ ១FQ-៩៧៦៧ ចេញ​ពី​កា​រាស់​សាំង​តេ​លា​ផ្លូវជាតិ​លេខ​៣​ដើម្បី​សាក​កំ​ដៅ​ម៉ាស៊ីន លុះ​ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ​មក​ដល់​ចំណុច​មុខ​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុ​ក​ពី ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​ជិះ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល​ទាំងសងខាង។

បន្ទាប់មក​ពួកគាត់ក៏បានសម្រួលគ្នាដោយយកទៅជួសជុលខ្លួនឯង ដោយមិនរំខានដល់សមត្ថកិច្ច។ ក្រោយមកក៏បានជិះម៉ូតូចេញពីចំណុចកើតហេតុរៀងៗ ខ្លួនបានប្រហែល១០០ម៉ែត្រ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហ៊ុយ​ស៊ូ​គី​លេ​ត ពណ៌​ខ្មៅ មាន​ម្នាក់​ពាក់​អាវធំ​ ពណ៌​ខ្មៅ​ មាន​អក្សរ POLCEIS ហើយ​បាន​និយាយ​ថា ឈប់​ៗ ​ជិះ​ម៉ូតូ​ចេញ​ទៅ​ណា​មិន​ទាន់​និយាយ​គ្នា​នឹង​គ្នា​ចប់​ផង ចង់រត់​មែន​តោះ​នាំ​គ្នា​ទៅ​ដោះស្រាយ​វិញ ។

ភ្លាមនោះរួបគាត់ក៏បានឈប់ម៉ូតូហើយបានអោយជនសង្ស័យម្នាក់ដឹករួបគាត់ត្រឡប់មករកកន្លែងកើតហេតុវិញ ជិះបានបន្តិចជនសង្ស័យបានទម្លាក់រួបគាត់ចុះហើយ​បើក​ចេញ​យ៉ាង​លឿន​ហើយ​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ» បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ហ្ស៊ុយ​ស៊ូ​គី​លេ​ត​បាន​បើក​ចេញ​តាម​ក្រោយ​យ៉ាង​លឿន​ដែរ​ ហើយ​បើក​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះបានត្រឹមតែមកដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖