ភ្នំពេញ៖ ដូចពាក្យចាស់និយាយថា ធ្វើបុណ្យបានទោស ពិតជាមិនខុសមែន បុរសម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បន្ទាប់ពីបងថ្លៃរបស់គាត់ដែលអត់មានកការងារធ្វើ ក៏សុខចិត្តនាំបងថ្លៃមកធ្វើការជាមួយគ្នា បងថ្លៃមានគំនិតមិនល្អ បានឆ្លៀតឱកាសលួចយកម៉ូតូគាត់ទៅបាត់ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្នាក់នៅភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះចាន់ ពុធ អាយុ ៣៨ឆ្នាំមុខរបជាងផ្សាដែក ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើត ភូមិហាន់ជ័យ ឃុំហាន់ជ័យស្រុកឆ្លូង ខេត្តក្រចេះ ។
ចំណែកបងថ្លៃដែលជាជនឆបោកយកម៉ូតូមានឈ្មោះ សំ រុណ អាយុ៥០ឆ្នាំ មុខរបរជាងផ្សាដែកនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បានឆបោកយកម៉ូតូទៅបាត់ ម៉ាកហុងដាឌ្រឹមសង សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CZ 7944 ។
បើតាមសម្ដីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានជិះម៉ូតូត្រឡប់មកពីធ្វើការ ហើយបានទុកនៅមុខផ្ទះ និងទុកសោនៅលើតុ រួចគាត់បានចូលបន្ទប់ទឹក ពេលដែលគាត់ចេញពីបន្ទប់ទឹកវិញ គាត់បានឃើញឈ្មោះ សំរុណ បានជិះម៉ូតូរបស់គាត់ ពេលនោះគាត់បានស្រែកសួរថា បងជិះម៉ូតូខ្ញុំទៅណា ពេលនោះបុរសសង្ស័យនោះបានប្រាប់មកវិញថា ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ហើយក៏ទៅរហូតតែម្ដង។
ដោយសារតែចាំបាត់ៗ អស់រយៈពេល២ថ្ងៃមិនឃើញបងថ្លៃរូបនេះយកម៉ូតូមកឲ្យវិញ គាត់បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍រកជននេះជិះម៉ូតូតាមផ្លូវសូមជួយឃាត់ផង ។
គាត់បានផ្ដាំទៅដល់បងប្អូនដែលស្គាល់បុរសរូបនេះកុំទុកចិត្តគាត់ឲ្យសោះ ព្រោះបុរសនេះមានប្រវត្តិមិនល្អទេ ៕តាឡឹម