ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសចិន និងតំណាងគណបក្សនយោបាយនានាលើពិភពលោក ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ០២ ធ្នូ ២០១៧។ការធ្វើដំណើរនេះគឺត្រូវនៅលើយន្តហោះ ៤ម៉ោង ២០នាទី ហើយធាតុអាកាសនៅទីនោះពេលនេះគឺធាតុត្រជាក់ខ្លាំងណាស់។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕