ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេក បុរសម្នាក់យកកាំបិតអារ.កប្រពន្ធ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេក សម្រេចចិត្ដយកកាំបិត ប៉ុងតោបុ័ងតោអារកប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង ៣០ នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ២៧១ ជិតផ្សារដើមពោធិ៍ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា បុរសប្ដីមានឈ្មោះ រី ភារៈ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ចំណែកស្ដ្រីរងគ្រោះមានឈ្មោះ ញ៉ាញ ស្រីម៊ំ អាយុប្រហែល ៤០ ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដីបានដើរមកពីផឹកស្រាជាមួយមិត្ដភក្តិរួចបានមកហៅប្រពន្ធទៅផ្ទះ ស្រាប់ តែប្រពន្ធបាននិយាយថា កុំចេះដឹងរឿងអញ់ ពេលនោះក៏មានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ឈានដល់ប្ដីទាញកាំបិតបុ័ងតោមកអារកប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់ ។ ភ្លាមៗនោះបុរសជាប្ដីបាននាំប្រពន្ធជាស្ដ្រីរងគ្រោះមកមន្ទីរពេទ្យភ្លាមៗ។

បុរសជាប្ដីបានសារភាពថា ខ្លួនពិតជាយកកាំបិតបុ័ងតោអារ.កប្រពន្ធខ្លួនពិតប្រាកដមែន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចឃាត់ខ្លួនបុរសជាប្ដីមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ធមានជ័យចាត់ការបន្ដតាមច្បាប់ ៕ ជីម ភារ៉ា


ចែករំលែក៖