ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននៅមុខផ្សារស្មាច់ដែង ជាមួយនឹងថ្នាំញៀន២កញ្ចប់ធំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីឈុន រតនៈអធិការរងនគរបាលស្រុកព្រៃនប់ទទួលការងារប្រឆាំងបទល្មើស បានឲ្យដឹងថា៖ វេលាម៉ោង ១៩: ៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានស៊ើបអង្កេតបង្រ្កាប បទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅ ចំណុចមុខផ្សារស្មាច់ដែង ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះ កែន សម្បត្តិ ភេទ ប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ព្រះសីហនុ មុខរបរ កម្មករ។

ចាប់យកបានថ្នាំញៀនចំនួន២កញ្ចប់ ធំ ទូរសព្ទ័១គ្រឿង និង អត្តសញ្ញាណប័ណ្ណមួយសន្លឹក៕ ឆ្លាម សមុទ្រ


ចែករំលែក៖