ខេត្តបាត់ដំបង៖ ជាហេតុការណ៍អាក្រក់មួយស្ទើរតែមិនជឿ ដែលកុមារអាយុ១០ឆ្នាំម្នាក់បានស្លាប់ គ្រាដែលបានយកក្រមារុំកលេងនៅលើត្រាក់ទ័រតែម្នាក់ឯងហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមាទាក់នឹងត្រាកទ័ររិតកបណ្តាលឲ្យស្លាប់ភ្លាម។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ ត្រង់ចំណុចភូមិបេងស្អាតឃុំភ្នំព្រឹកស្រុកភ្នំព្រឹក។ កុមារាអាយុ១០ឆ្នាំម្នាក់បានយកក្រមារុំកលេងលើត្រាក់ទ័រហើយភ្លាត់ជើងធ្លាក់មកដីក្រមារិត.កស្លាប់យ៉ាងវេទនា។
កុមារដែលស្លាប់ដោយធ្លាក់ពីលើត្រាក់ទ័រទាក់កនឹងក្រមារបណ្តាលឲ្យបាត់បង់ជីវិតនេះឈ្មោះជឿងលីអាយុ១0ឆ្នាំមកស្នាក់នៅស៊ីឈ្នួលកាច់ពោតជាមួយឪពុកម្តាយនៅភូមិឃុំខាងលើ។
សាក្សីបានបញ្ជាក់ថាមូលហេតុនៃការស្លាប់របស់កុមារានេះគឺដំបូងក្មេងរងគ្រោះយកក្រមាមករុំកលេងនៅលើត្រាក់ទ័រតែម្នាក់ឯងហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមារឹតកបណ្តាល ស្លាប់ដោយគ្មានអ្នកណាទៅជួយទាន់ឡើយ ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថាកុមារារូបនេះពិតជាស្លាប់ដោយខ្លួនឯងដោយយកក្រមារុំកលេងហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមារិតកបណ្តាលឲ្យដាច់ខ្យល់ស្លាប់ប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកទៅតម្កល់នៅវត្តគិរីរម្យសន្តិភាពដើម្បីធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ សហការី