ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដFUSOបុកជាមួយរថយន្ដ HYUNDAI FORTER បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ដម៉ាកFUSOបុកជាមួយរថយន្ដHYUNDAI FORTERពេញមួយទំហឹង នៅផ្លូវលេខ១១៥ ស្ថិតភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្កម៉ាក FUSO ធុនធំ ប្រភេទសណ្តោងស៊ឺមីរ៉ឺម៉ក ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ3A-3873 បើកបរឈ្មោះ ស៊ិន សាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំតាសួគ៌ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (រងរបួសធ្ងន់) រីឯរថយន្ដមួយគ្រឿងទៀតម៉ាក HYUNDAI FORTER ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល2A-7745 ប្រភេទដឹកទំនេញ បើកបរដោយឈ្មោះ ម៉ម ម៉ារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនទទួលរងរបួសទេ ។ ក្នុងហេតុការណ៍នោះផងដែរ បានបង្កឲ្យមានគ្រោះថ្នាក់ដលល់អ្នកធ្វើដំណើរជាអ្នកជិះម៉ូតូ២នាក់ ឈ្មោះ គ្រី ថា រ៉ាន់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) និងអ្នករួមដំណើរម្នាក់ឈ្មោះម្នាក់ឈ្មោះ គ្រី ផាន់នី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កម៉ាកFUSO បើកបរដោយឈ្មោះ ស៊ិន សាន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបង្កបានរេចង្កូតទៅឆ្វេងមិនប្រកាន់ស្ដាំរបស់ខ្លួន ចូលក្នុងគន្លងផ្លូវដែលជាស្ដាំរបស់គេ បណ្ដាលឲ្យបុកជាមួយរថយន្ដម៉ាក HYUNDAI FORTER បើកច្រាស់ទិសគ្នាដឹកដោយដែកធ្វើរោងកម្មវិធីពេញមួយទំហឹង ធ្វើឲ្យអ្នកបើករថយន្ដបង្កទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍នោះផងដែរ ដែកដែលនៅក្នុងលើរថយន្ដម៉ាក HYUNDAI FORTER សម្រាប់ធ្វើរោងនោះក៏ធ្លាក់សង្កត់ទៅលើស្រ្ដី២នាក់ជាអ្នកជិះម៉ូតូ បណ្ដាលឲ្យស្រ្ដីម្នាក់ឈ្មោះ គ្រី ផាន់នី ទទួលរងរបួសធ្ងន់ និងស្រ្ដីម្នាក់ទៀតឈ្មោះ គ្រី ថារ៉ាន់ ទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរ រីឯរថយន្ដទាំង២គ្រឿងរួមនិងម៉ូតូ១គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមករថយន្ដបង្កម៉ាក FUSO បើកខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្ដាំ ទើបចូលក្នុងចំណែកផ្លូវរបស់រថយន្ដម៉ាក HYUNDAI FORTER ដែលបើកច្រាស់ទិសគ្នា បណ្ដាលឲ្យបុកគ្នាពេញមួយទំហឹង ទទួលរងរបួសធ្ងន់យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖