ភ្នំពេញ៖ កម្មករជាង៥០០នាក់បាននាំគ្នាធ្វើសកម្មភាពបិទផ្លូវវេងស្រេងតែម្តង ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៥ចំណុច។ ការធ្វើបាតុកម្មបិទផ្លូវនេះបង្កការកកស្ទះចរាចរណ៍យ៉ាងវែងអន្លែងនៅលើបណ្តោយផ្លូវវេងស្រេងនោះតែម្តង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារកាណាស៊ីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករដែលនាំគ្នាធ្វើបាតុកម្មបិទផ្លូវទាមទារលក្ខខណ្ឌការងារនោះបម្រើការនៅក្រុមហ៊ុនម៉េងដាហ្វូតវៀរ អ៊ីនដាសស្ទ្រីលកូអីធីឌី ៕ សុខា សែនជ័យ