ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ DIGITEKH ជួបជុំក្រុមហ៊ុនបច្ចេកវិទ្យាជាង៤០

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង៤០ស្ដង់ក្នុងព្រឹត្តិការណ៍ដ៏ធំDIGITEKH (ឌីជីថិក) ដែលត្រៀមនឹងរៀបចំឡើងរយៈពេលពីរនៅថ្ងៃ២-៣ខែធ្នូឆ្នាំ២០១៧នេះ។ កម្មវិធីដែលផ្ដោតលើវិស័យតិចណូឡូជីពីស្ថាប័នក្នុងវិស័យនេះដ៏ច្រើនដូច្នេះនឹងដាក់តាំងបង្ហាញផលិតផល-សេវាកម្មយ៉ាងសំបូរបែបដល់អ្នកទស្សនានៅអគារសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

នៅចុងសប្ដាហ៍នេះទាំងពីរថ្ងៃ (សៅរ៍-អាទិត្យទី២-៣) តែម្ដងDIGITEKH ពិតជាឱកាសល្អសម្រាប់អ្នកគាំទ្រអ្នកប្រើប្រាស់សិស្សនិសិត្សនិងម្ចាស់អាជីវកម្មបានជួបជុំគ្នាជជែកផ្លាស់ប្ដូរយោបល់និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗពីបច្ចេកវិទ្យានិងការសហការពីដៃគូនានាសម្រាប់ជួយដល់ការអភិវឌ្ឍន៍អាជីវកម្មនាថ្ងៃអនាគត។នេះជាលើកដំបូងដែលក្រុមហ៊ុនSabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរថ្ងៃនៅដើមខែធ្នូនេះ។នេះជាឱកាសដល់អ្នកចូលចិត្តផ្នែកបច្ចេកវិទ្យាបានស្គាល់បានជាវផលិតផលនិងសេវាកម្មនានាក្នុងតម្លៃពិសេស។

ក្រុមហ៊ុនសំខាន់ៗដែលចូលរួមលើស៤០ស្តង់មានជាអាទិ៍៖ធនាគារFTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les JoursនិងDomino’s Pizza។

នៅមានច្រើនទៀតដែលអ្នកនឹងទទួលបានលើសពីអ្វីដែលអ្នកចង់បាន។ អាចចូលរួមដោយសេរីនៅថ្ងៃទី០២និង០៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាតិចណូដើម្បីទទួលយកអត្ថប្រយោជន៍ថ្មីៗក្នុងកម្មវិធីDIGITEKH ៕ វឌ្ឍនា


ចែករំលែក៖