ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលាក្រុងប៉េកាំង

ចែករំលែក៖

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី១ ធ្នូនេះ សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលនៃសាលាក្រុងប៉េកាំង ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យ ដែលផ្តល់សេវាកម្មបម្រើប្រជាជនចិន រួមទាំងអាជីវករបានលឿនរហ័សទាន់ចិត្ត ដែលយើងហៅថាជា (E-Government) ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា ពលរដ្ឋចិន រួមទាំងអាជីវករទូទៅដែលមកប្រើប្រាស់សេវានៅទីនេះ គឺត្រូវចាប់លេខរៀងពីទូរម៉ាស៊ីន អ្នកមកមុន គឺបានមុន អ្នកមកក្រោយគឺបានតាមលេខរៀង។ បន្ទាប់មកត្រូវរង់ចាំលេខរបស់ខ្លួន មុននឹងបានជួបជាមួយមន្រ្តីបម្រើសេវាកម្ម ក្នុងនោះក៏មានសេវាកម្មកម្ចីឥណទាន និងសេវាកម្មបើកក្រុមហ៊ុនជាដើម។ ក្រោយពីបានយកលិខិតដែលមានលេខកូដ (Bar Code) មក Scan ជាមួយម៉ាស៊ីនដែលភ្ជាប់ជាមួយប្រព័ន្ឋ Computer Network រួចហើយ គឺនឹងបំពេញទិន្នន័យអ្នស្នើសុំចូលទៅក្នុង System របស់សាលាក្រុង។ បន្ទាប់មកអ្នកដាក់ពាក្យអាចរង់ចាំទទួលលទ្ឋផល។ ដូចជាពាក្យស្នើសុំបើកក្រុមហ៊ុន បើអ្នកដាក់ពាក្យបានបំពេញបែបបទត្រឹមត្រូវអស់ហើយ គឺរវាង២០ថ្ងៃអាចចេញវិញ្ញាបនប័ត្រជូន ដែលអ្នកស្នើសុំអាចចូលទៅ Website Online ហើយ Print ចេញពី Computer នៅផ្ទះរបស់ខ្លួនបាន ដោយមិនចាំបាច់ចំណាយពេលមកកាន់សាលាក្រុងទៀតឡើយ។ រាល់នូវទិន្ន័យអតិថិជនទាំងអស់ គឺរក្សាទុកនៅក្នុងប្រព័ន្ឋ Cloud Server ដែលសលាក្រុងប៉េកាំងបានរៀបចំប្រព័ន្ឋថែរក្សា និងការពារបំពាក់ដោយឧបករណ៍ការពារសុវត្ថិភាពទំនើបៗដែលរៀបចំដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ កាប្រើប្រាស់បច្ចេកវិទ្យាទំនើប គឺអាចកាត់បន្ថយការចំណាយលើបុគ្គលិក៏បានច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន តែងតែជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរដ្ឋាភិបាលអោយយកចិត្តទុកដាក់រៀនសូត្រ ដើរអោយទាន់ និងចេះប្រើប្រាស់បច្ចេកវិទ្យារួមទាំង Computer, Smart Phone, Apps ដែលជួយសម្រួលការងារបានរហ័សនិងមានប្រសិទ្ឋភាពបំផុត។ បច្ចេកវិទ្យាគឺបានទប់ស្កាត់អំពើពុករលួយ និងជួយសម្រួលអោយការងារបានសម្រេចឆាប់រហ័សទៀតផង។

ជាការពិត គឺ សម្តេចតេជោ ចង់អោយពលរដ្ឋកម្ពុជាក្លាយជា E-People ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការជំរុញអោយរាជរដ្ឋាភិបាលកម្បុជាក្លាយជា E-Government៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖