ព័ត៌មានទាន់ហេតុការណ៍៖

លោក ចំរើន បញ្ញា៖ ល្បែងស៊ីសងនៅក្នុងក្រុងតាខ្មៅទាំងអស់លោកសន្យានឹងបង្ក្រាបឲ្យអស់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី ចំរើន បញ្ញា អធិការរងទទួលផែនព្រហ្មទណ្ឌក្រុងតាខ្មៅ បានប្រាប់សារព័ត៍មានថា គ្រប់ល្បែងស៊ីសងនៅជុំវិញក្រុងតាខ្មៅ លោកនិងបង្ក្រាបឲ្យអស់ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ។

លោកអធិការរងបានបញ្ជាក់ថា ឲ្យតែល្បែងស៊ីសង ពោលគឺល្បែងឆ្នោតកន្ទុយលេខ ល្បែងអ៊ីនធើណេតលួចបង្កប់ល្បែងស៊ីសង ល្បែងជល់មាន់-ល-។ ទោះបីកន្លែងបើកល្បែងស៊ីសងទាំងនោះមានខ្នងបង្អែកក៏ដោយ។ តែបើកន្លែងខ្លះមានច្បាប់លោកអនុញ្ញាតឲ្យ។

សូមរំលឹកថា បន្ទាប់ពី ប្រជាពលរដ្ឋ បានរិះគន់ថា សមត្ថកិច្ចហាក់ព្រងើយកណ្តើយក្នុងការចុះបង្ក្រាបទីតាំងល្បែងឆ្នោតកន្ទុយលេខដ៏ធំមួយកន្លែង នៅផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅជុំវិញក្រុងតាខ្មៅ ដោយពួកគេសង្ស័យថា អាចមានអ្វីពីក្រោយខ្នងក្នុងការមិនហ៑ានបង្ក្រាប។

ពលរដ្ឋបានចោទថា ការដែលសមត្ថកិច្ចមិនបង្ក្រាបនេះ វាបង្កទុក្ខសោកដល់ពួកគាត់រាល់ថ្ងៃ ព្រោះសមាជិកគ្រួសាររបស់ពួកគាត់ មិនគិតរកស៊ីអីទេ គិតតែពីរឿងចាក់កន្ទុយលេខ គ្មានលួសថ្ងៃឡើយ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មេត្តាជួយពិនិត្យមើលពីភាពមិនប្រក្រតីរបស់មន្ត្រីក្រោមឱវាទ ដែលបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនៅក្នុងមូលដ្ឋាន៕ ឆ ដា


ចែករំលែក៖