ព័ត៌មានទាន់ហេតុការណ៍៖

ថោន ចេញថតភាពយន្តខ្នាតធំលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីបង្កើនបានប្រជាប្រិយភាពលើការច្រៀងកន្លងមក ខេម បាននឹងកំពុងត្រៀមខ្លួនជាស្រេចក្នុងការចេញថតភាពយន្តខ្នាតធំលើកដំបូងឲ្យផលិតកម្មមួយ។ ភាពយន្តនេះ ត្រូវបានគេរំពឹងថានឹងជួយលើកមុខមាត់តារាចម្រៀងរូបនេះកាន់តែខ្លាំងជាងមុន។

មានការទម្លាយឲ្យដឹងថា តារាចម្រៀងខេមគ្រោងនឹងចេញថតភាពយន្តខ្នាតធំរបស់ផលិតកម្ម RGB គឺរឿង “ព្រាយកូនភ្លោះ”ដែលជាវណ្ណកម្មថ្មីមួយទៀត ក្រោយពីផលិតកម្មនេះផ្អាកការផលិតភាពយន្តអស់មួយរយៈ។

ប្រភពបន្តថា ខេម អាចចូលរួមថតភាពយន្តនៅផលិតកម្មផ្សេងក្រៅពីផលិតកម្មថោន ព្រោះតែការចចាគ្នាជាយូរមកហើយ ហើយផលិតកម្ម RGB ដែលធ្លាប់ផលិតភាពយន្តល្បីល្បាញជាច្រើនកន្លងមកនោះនឹងផ្តល់កិច្ចសហការ និងអត្ថប្រយោជន៍ទៅផលិតកម្មថោនវិញផងដែរ។ មានការបញ្ជាក់ដែរថា តម្លៃខ្លួននៃការចេញថតរឿងលើកដំបូងរបស់តារាចម្រៀងរូបនេះ ក៏មិនធម្មតាដែរគឺលើសអស់តារាសម្តែងលំដាប់ជួរមុខនៅកម្ពុជាផងដែរ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀង ខេម និងអគ្គនាយកផលិតកម្ម RGBបាននៅឡើយទេ ប៉ុន្តែប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ពិធីក្រុងពាលីប្រកាសចេញថតនឹងធ្វើឡើងក្នុងអំឡុងខែធ្នូនេះនៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្ត កណ្តាល ។

ប្រភពថាក្រៅពីតារាចម្រៀងខេម ភាពយន្តនេះ ក៏នឹងប្រមូលយកតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមសម្តែងផងដែរ៕ វឌ្ឍនា


ចែករំលែក៖