ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ តាមរយៈកិច្ចប្រជុំអន្ដរជាតិ ហាឡាល់ថៃ កម្ពុជាមានលទ្ធិផល៣ចំណុច ដែលភាគីថៃនឹងជួយដល់ការពន្លឿនកិច្ចការហាឡាល់នៅកម្ពុជា

ចែករំលែក៖

ប្រទេសថៃ៖ ក្រោយពីកិច្ចប្រជុំអន្ដរជាតិហាឡាល់ថៃ ដែល មានតំណាងក្រុមហ៊ុន ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ស្ដង់ដាហាឡាល់ជាង១០០ ស្ថាប័ន និងមានប្រទេសជាសមាជិក ចំនួន២៥ប្រទេសចូលរួមផងនោះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអនុប្រធានគណៈកម្មាធិការផលិតហាឡាល់កម្ពុជា ក្នុងឱកាស ទទួលជួប ពិភាក្សាការងារ ជាមួយអ្នកវិនិយោគហាឡាល់ដ៏ធំនៅប្រទេសថៃ ដើម្បីពិសារអាហារសាមគ្គី និងផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក កាលពីរាត្រីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងបាងកក ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ លទ្ធផលការងារសំខាន់ៗ៣ចំនុច សំរាប់កម្ពុជានៅក្នុងសន្និសីទហាឡាលអន្តរជាតិប្រទេសថៃ ដែលបានធ្វេីឡើង ដោយ កំណត់យកគោលជំហ៊រសម្រាប់កម្ពុជា ទី១ ក្រុម ប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ ប្តេជ្ញាគាំទ្រគ្រប់លក្ខណ្ឌបច្ចេកទេសនានា ដល់គណៈកម្មាធិការផលិតផលហាឡាលកម្ពុជា ជាពិសេសក្រុមឯកទេសហាឡាលកម្ពុជា ដែល មានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នកដឹកនាំ។ ទី២- វិទ្យាស្ថានស្តង់ដាហាឡាលថៃ សន្យានឹងផ្តល់អាហាររូបករណ៍លើវិទ្យាសាស្រ្តហាឡាល់ ដល់គណៈកម្មការឯកទេសហាឡាល់ កម្ពុជាប្រមាណ១០ ទៅ ២០រូប ដើម្បីយកមកអភិវឌ្ឍន៍ស្តង់ដារហាឡាល់នៅកម្ពុជា និងទី៣- ដើម្បីពន្លឿនការចេញវិញ្ញាបនបត្រដល់បណ្តាក្រុមហ៊ុន សហគ្រាសមួយចំនួន ដែលបានដាក់ពាក្យស្នេីសុំការអនុញ្ញាតិប្រេីស្លាកសញ្ញាហាឡាល របស់គណៈ កម្មាធិការផលិតផលហាឡាល់កម្ពុជា ដំណាក់កាលដំបូងដែល មិនទាន់បានទទួល គឺគណៈកម្មការឯកទេសហាឡាល់ ថៃ នឹងបញ្ជូនក្រុមជំនាញ៤ទៅ៥រូប ចុះមកជួយលក្ខណ្ឌ បច្ចេក ទេសដល់លក្រុមឯកទេសហាឡាល់កម្ពុជា រហូតបាន សម្រេចការចេញវិញ្ញាបនបត្រជាស្ថាពរ ។

សូមបញ្ជាក់ថា៖ ក្នុងដំណេីរឆ្ពោះទៅចាប់យកការទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគលេីវិស័យឧស្សាហកម្មហាឡាល់នៅកម្ពុជា ឲ្យ កាន់តែច្រើនឡើងថែមទៀតនោះ ។ លោក អូស្មាន ហាស្សាន់ ក៏បានដឹកនាំប្រតិភូក្រុមឯកទេសហាឡាល់ កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិហាឡាល់កម្ពុជា ក្រោមប្រធានបទ (ឧត្តមភាពហាឡាលការរួមបញ្ចូលគ្នា រវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទេព្យកោស្យ ឥស្លាម) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដែលពិធីនេះ ធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក Somkid Jatusripitak, ឧបនាយករដ្ឋមន្ត្រីថៃ តំណាង ដ៏ខ្ពង់ខ្ពស់ របស់លោក នាយករដ្ឋមន្ត្រី នៃប្រទេសថៃផងដែរ ៕ សំរិត


ចែករំលែក៖