ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីជំនាញជលផល​ស្រុកបារាយណ៍អង្គុយចាំលាភមកដល់ស្រាប់ៗ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនល្មើស២នាក់ លួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រី )ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ រួចប្រគល់ជនល្មើសព្រមទាំងវត្ថុតាងឲ្យមន្រ្ដីជំនាញ​សង្កាត់រដ្ឋបាលជលផលបារាយណ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ ជលល្មើសទី១-ឈ្មោះ អ៊ីម អេង ភេទប្រុស អាយុ៣៧ឆ្នាំទី២ ឈ្មោះ វ៉ាត ណែម ភេទប្រុសអាយុ៣១ឆ្នាំ ទាំង២នាក់រស់នៅភូមិលេខ១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម រួមនិងវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង, ដុំភ្លើងឆក់១គ្រឿង, អាគុយ១គ្រឿង, ដងឆក់១គូ និងត្រី៥គីឡូក្រាម៕ ប៊ុន​រិទ្ធី


ចែករំលែក៖