ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៣នាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆៃ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររើសអេតចាយ រស់នៅភូមិកណ្តាល ឃុំរលួស ស្រុកកណ្តលស្ទឹង ខេត្តកណ្តាល, ឈ្មោះ ឌឿក ដាណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងអ៊ុតម៉ូតូនៅអូរឫស្សី រស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងឈ្មោះ ក្រាម សុសូធីតា ភេទស្រី អាយុ២៨ឆ្នាំ នៅផ្ទះជួល ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចដកហូតសម្ភារ ថ្នាំ១កញ្ចប់តូច, ដបសម្រាប់ជក់ ដែកកេះ១, ទូរស័ព្ទដៃ១គ្រឿងម៉ាកណូគារចុចពិល ។
បច្ចុប្បន្នជនសង្ស័យរួច និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី