ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់ ៥ទីតាំង ដែលស្ថិតនៅភូមិ២០ ក្រោយស្ថានទូតបារាំង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់៥ទីតាំង ដែលមានទីតាំងស្ថិតនៅភូមិ២០ ក្រោយស្ថានទូតបារាំង និង នៅភូមិ៣ ជាប់ថ្នល់រទេះភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយចុះត្រួតពិនិត្យជាក់ស្តែងទាំង៥ទីតាំងរួចមកឃើញថា មានទូហ្គេមបាញ់ត្រី៥ទូ ទូហ្គេមពុងបៀ១១ទូ ។

ក្នុងប្រតិបត្តិកានេះដែរ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក ចាប ឌីណា នាយករដ្ឋបាល ខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់ទាំងអស់នោះ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ។

ក្រោយពីធ្វើការបង្រ្កាបនិងធ្វើកំណត់រួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០៥ទូ និង ទូហ្គេមបៀរចំនួន១១ទូ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ៕ស តារា


ចែករំលែក៖