ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរស២នាក់ បានជិះម៉ូតូមកប្រើអំពើហិង្សាវាយបុគ្គលិក និងស្រីៗនៅហាងខារ៉ាអូខេមួយកន្លែង ហើយដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ វេលាម៉ោងប្រមាណ៤និង៣៦នាទី ទៀបភ្លឺថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅហាងខារ៉ាអូខេ យីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ៏យ ។
ជនរងគ្រោះឈ្មោះ ស៊ន អិត ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ បុក្គលិក ហសងខាងលើ ស្នាក់នៅក្នុងហាង មានភូមិកំណើតនៅភូមិ ទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់អង្គុយហូបចុកលេង នៅមុខហាង ខាងលើ ដោយមានគ្នា៤នាក់ បន្ទាប់មកឃើញភាគីបង្ក ឈ្លោះគ្នាជាមួយហាងនៅក្បែដោយឈ្លោះនៅមុខហាងខាងលើដោយជជែកគ្នា ក្រោយមកទៀតបានស្ងាត់ម្តងរួចមកហើយ ។ បន្ទាប់មក បុក្គលិកហាងរាជនីដែលមានទំនាស់ជាមួយជនបង្កខាងលើបាននិយាយមកលើពួកគាត់ថា វាយឆ្កែ អត់អា? បន្ទាប់មកពួកគាត់បាននិយាយថា ខ្ញុំអត់ដឹងទេ។
លុះនៅម៉ោង កើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធំមួយគ្រឿង បានមកយកដំបងមកដេញវាយភ្ញៀវ ចូលក្នុងហាង ចំណែកម្នាក់ទៀតបានដកកាំភ្លើងបាញ់ចំនួន៣គ្រប់ បណ្តាលឲ្យ ភ្ញៀវ ម្នាក់នឹងបុគ្គលិក ម្នាក់ រងរបួសស្រាលហើយភ្ញៀវដែលរងរបួសខាងលើមិនបានរករឿងដែរ ក៏បានចេញទៅបាត់ភ្លាម។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចមកអន្តរាគម៍ភ្លាមៗផងដែរ ហើយបានឆែកមើលកាមេរ៉ាឃើញសកម្មភាពខាងលើហើយឲ្យជនរងគ្រោះទៅដាក់ពាក់បណ្តឹងដើម្បីកំណត់មុខសញ្ញាតាមចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់៕សុខាសែនជ័យ