ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ!ជនជាតិរុស្សី២នាក់លួចគាស់ទម្លុះទម្លាយ (ទូATMធនាគារ) ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិរុស្សី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពលួចគាស់ទម្លុះទម្លាយ (ទូATMធនាគារ)មិនបានសម្រេច ត្រូវសមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញចាប់បានជាក់ស្តែង កាលពីវេលាម៉ោង៣និង១៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច(ទូATMធនាគារ)មុខផ្ទះលេខ៣១ផ្លូវលេខ២៤០ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួន ពីបទ លួចមានស្ថានទម្ងន់ទោសកាប់ គាស់ទម្លុះទម្លាយ(ទូATMធនាគារ) ទី១.ឈ្មោះZAMETNYA ALEXANDER ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិរុស្សី មុខរបរមិនប្រាកដ ទីលំនៅមិនប្រាកដ កាន់លិខិតឆ្លងដែនលេខ724584016 និងទី២.ឈ្មោះTELENKOV IVAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិរុស្សី មុខរបរមិនប្រាកដ មានទីលំនៅមិនពិតប្រាក គ្មានលិខិតឆ្លងដែន ។

វត្ថុតាងចាប់យកបានមានខ្សែអេឡិចត្រូនិចប្រើឌុយVSB មួយដាក់ថ្មអំពូលភ្លើង កូនកាំបិតចុចមួយ លិខិតឆ្លងដែនមួយលេខ724584016.ម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្លែកពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រៃវែង 1I 4505.សក់ពាក់ចំនួនមួយដុំ និងទូសព្ទ័ដៃចំនួន០៣គ្រឿង ម៉ាក អាយហ្វូន7ផ្លើសមួយ ពណ៌ខ្មៅ.ម៉ាកNOKIAចំនួន០២គ្រឿង។

គួរបញ្ជាក់ផងដែរថា មួយរយះនេះកម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសជនជាតិរុស្សុី២នាក់អ្នករួចម្តងមកហើយ ដោយពួកគេបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ(ទូATMធនាគារ)ដូចជនសង្ស័យខាងលើចឹង តែត្រូវកម្លាំងសន្តិសុខធានាគារចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅដាក់ទោសតាមច្បាប់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ស តារា


ចែករំលែក៖