ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សេង​ ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សេង​ ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា០៨រូប ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព និងភាពជោគជ័យក្នុងពេលបំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍​ ក្រោយពេលដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅបំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍ និងសាលានគរបាលភូមិភាគ៥ថៃឡង់ដ៍​ រយះពេល៤ថ្ងៃ ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ភីយ៉ា យុទ្ធថាយ៉ូ ប្រធានបណ្ឌិត្យសភានគរបាលថៃឡង់ដ៍ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

នៅក្នុងដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ សេង​ ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថា គឺទទួលបានបទពិសោធន៍ជាច្រើនមានដូចជា:

១.ការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណបណ្ឌិត្យសភា

២.ការអភិវឌ្ឍកម្មវិធីអប់រំ និងការរៀបចំគ្រូបន្តវេន

៣.ការដឹកនាំ និងការគ្រប់គ្រងវគ្គសិក្សានានា

៤.ការហ្វឹកហាត់យុទ្ធវិធីនគរបាល និងការរៀបចំសេនារីយូ​ ដើម្បីបង្ក្រាបបទល្មើសនានា

៥.ការទំនាក់ទំនងល្អរវាងអង្គភាពបណ្តុះបណ្តាល និងអង្គភាពប្រើប្រាស់កម្លាំង ក្នុងគោលដៅជំរុញការបណ្តុះបណ្តាលឲ្យមានគុណភាព និងការបំពេញការងាររបស់នគរបាល ប្រកបដោយសមត្ថាភាព និងក្រមសីលធម៍វិជ្ជាជីវះ៕ ជ្រោយពេជ្យ


ចែករំលែក៖