ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍សម្រាប់៤សប្ដាណ៍ក្នុងខែវិច្ឆិកា២០១៧នេះកើនឡើងបើប្រៀបធៀប៤សប្ដាណ៍ក្នុងខែតុលា

ចែករំលែក៖

ប៉ោយប៉ែត៖ ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ឆ្លងកាត់តាមប្រទេសថៃ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទៅទស្សនានៅប្រាង្គប្រាសាទអង្គរវត្ត រួចបន្តដំណើរទៅតំបន់កំសាន្តផ្សេងៗក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងសម្រាប់៤សប្ដាណ៍ក្នុងខែវិច្ឆកា ឆ្នាំ២០១៧នេះ ចំនួនសរុបមាន៤៥០៥៧នាក់ ក្នុងនោះស្រីមានចំនួន៣០៤៣នាក់ បើប្រៀបធៀបទៅនឹង៤សប្ដាណ៍ក្នុងខែតុលា ២០១៧កន្លងទៅនេះ មានចំនួនភ្ញៀវសរុប៤២១៩៦នាក់ ក្នុងនោះ ស្រី២៣៣០០នាក់។

បើយោងតាមរបាយការណ៍ក្រុមប្រតិបត្តិការនគរបាលទេសចរណ៍នៅប្រចាំច្រកទ្វារព្រំអន្តជាតិប៉ោយប៉ែត បានឲ្យដឹងថា សម្រាប់៤សប្ដាណ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ សរុបចំនួនភ្ញៀវទេសចរណ៍ទាំង៤សប្ដាណ៍ មានសរុប៨៧២៥៣នាក់ សម្រាប់សប្ដាណ៍ទី(១) ភ្ញៀវ ទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតចំនួនសរុប១០៥០៧នាក់ ក្នុងនោះស្រី៥៨៥០នាក់ មាន៦៧សញ្ជាតិ ចំណែកភ្ញៀវចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ចំនួន១០០៩៦ ក្នុងនោះស្រី៥៥០០នាក់ មាន៦៥សញ្ជាតិ ។ សម្រាប់សប្ដាណ៍ទី(២) ភ្ញៀវទេសចរណ៍ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនមានចំនួនសរុប១០៤៤១៥នាក់ ក្នុងនោះស្រីចំនួន៥៧២៨នាក់ មានចំនួន៧០សញ្ជាតិ ចំពោះភ្ញៀវចេញតាមច្រកទ្វារអន្តជាតិមានចំនួន៩៩៤៤នាក់ ក្នុងនោះ ស្រី៥៤១៦នាក់ មាន៦៦សញ្ជាតិ ។ សប្ដាណ៍(ទី៣)មានភ្ញៀវទេសចរណ៍ចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតមានចំនួនសរុប១២១៧៣នាក់ ក្នុងនោះស្រីចំនួន៦៧៥៧នាក់ មាន៦៧សញ្ជាតិ ចំពោះភ្ញៀវអន្តជាតិចែញពីកម្ពុជាតាមច្រកទ្វារចំនួន១២០១២នាក់ ក្នុងស្រីចំនួន៦៦៣០នាក់ មាន៦៧សញ្ជាតិ ។ សប្ដាណ៍ទី(៤)ភ្ញៀវជនជាតិបរទេសចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ចំនួនសរុប១០៧០៨នាក់ ក្នុងនោះស្រី៥៧២២នាក់ មាន៧៣សញ្ជាតិ ចំពោះភ្ញៀវអន្តជាតិចេញពីកម្ពុជាតាមច្រកទ្វារអន្តជាតិខាងលើមានចំនួន១១៣៧២ក្នុងស្រីចំនួន៥៩៤១នាក់។

នគរបាលទេសចរណ៍នៅប្រចាំច្រកទ្វារព្រំអន្តជាតិប៉ោយប៉ែតបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍៤សប្ដាណ៍ក្នុងតុលាឆ្នាំ២០១៧វិញ មានចំនួនសរុប៤២១៩៦នាក់ ក្នុងនោះស្រីមានចំនួន២៣៣០០នាក់មានចំនួន៩០សញ្ជាតិ៕ វណ្ណា


ចែករំលែក៖