ខេត្តកំពង់ធំ៖ បុរសទុរគត៍ជនម្នាក់អង្គុយស្លាប់តែម្នាក់ឯង ក្រោយពីមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំ និងពុំសូវមានការយកចិត្តទុកដាក់ពីសាច់ញាតិបងប្អូន នៅក្បែរខាងនោះឡើយ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិ ដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ បេង ឡំអាយុ ៥៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុ ខាងលើ មុនពេលកើតហេតុជនរងគ្រោះបានអង្គុយបត់ជើងធំឱបដើមស្លា លុះក្រោយមកទំនងជាអស់កម្លាំងខ្លាំងក៏ស្លាប់អង្គុយឱបដើមស្លាតែម្ដង ។
ប្រជាពលរដ្នបានឲ្យដឹងថា ជនរងគ្រោះដំបូងឡើយរស់នៅជាមួយប្អូនស្រីបង្កើត ក្រោយពីប្អូនស្រី ទៅរស់នៅខេត្តសៀមរាប ក៏បានលក់ដី និងផ្ទះរួចឲ្យលុយប្អូនថ្លៃខ្ចី ក្រោយមកបងប្អូនឯទៀតបានកាត់កាលចោល ចំណែកប្អូនថ្លៃដែលរស់នៅក្បែរនោះពុំសូវ យកចិត្តទុកដាក់ រឿងបាយទឹក ការឈឺស្កាត់ ផ្ដល់ថ្នាំដង្កូវអ្វីទេ ទុកបណ្ដោយឲ្យគាត់ឈឺរហូតដល់ស្លាប់ដោយសារគ្មានថ្នាំព្យាបាលតែម្នាក់ឯងយ៉ាងអាណោចអាធ័ម។
បន្ទាប់មកត្រូវបានសមត្ថកិច្ចធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺពិតប្រាកដមែន ពុំមានអំពើឃាតកម្មអ្វីផ្សេងទេ រួចប្រគល់សាកសពឲ្យ សាច់ញាតិ បងប្អូន និង ប្រជាពលរដ្នអ្នកភូមិ ចូលរួម ចាត់ចែងធ្វើពិធីបុណ្យ តាមប្រពៃណី ៕ ប៊ុនរិទ្ធី