ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ កីចក បាន និងកំពុងប្រែក្លាយផ្ទៃដីក្រៀមក្រោះ ទុកទំនេរចោល ឲ្យទៅជាវាលស្រែពណ៌បៃតងខ្ចី ខៀវស្រងាត់ 

ចែករំលែក៖

ប្រព័ន្ធធារាសាស្ត្រ កីចក បាន និងកំពុងប្រែក្លាយផ្ទៃដីក្រៀមក្រោះ ទុកទំនេរចោល ឲ្យទៅជាវាលស្រែពណ៌បៃតងខ្ចី ខៀវស្រងាត់ ។

បើទោះបីជា ប្រព័ន្ធធារាសាស្ត្រ កីចក មិនទាន់បានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រដ៏ធំមួយនេះ បាន និងកំពុងផ្តល់នូវអត្ថប្រយោជន៍ជាបណ្តើរៗ ដល់បងប្អូនប្រជាកសិករក្នុងតំបន់ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានទីតាំងលាតសន្ធឹងលើស្រុករមាសហែក រំដួល ស្វាយទាប កំពង់រោទ៍ ចន្ទ្រា និងក្រុងបាវិត នៃខេត្តស្វាយរៀង និងមានលទ្ធភាពស្រចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣០.០០០ ហិកតា និងស្រូវប្រាំង ចំនួន ២០.០០០ ហិកតា ។

[fbvideo link=”https://www.facebook.com/mowram/videos/720436338148275/” width=”600″ height=”600″ onlyvideo=”1″]
ចែករំលែក៖