ភ្នំពេញ៖ រថយន្តពណ៌ត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកខ្សាច់លើសចំណុះផុងលូក្រឡាប់បះជើង សំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០០២ កែងផ្លូវបេតុង ក្រុម២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អ្នកបើករថយន្តឈ្មោះ តឹក សុភាព ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តបែនដឹកខ្សាច់ពណ៌ត្រេអីុម៉ាកHINO ពាក់ស្លាកលេខ ខេមរភូមិន្ទ023-2914 បើកដឹកខ្សាច់មកតាមផ្លូវ២០០២ ក្នុងទិសដៅពីកើត ទៅលិច ខណៈមកដល់ចំណុចខាងលើ រថយន្តបានព្យាយាមបត់ស្តាំមកផ្លូវបេតុងវិញ ស្រាប់តែផុង និងបាក់លូស្រុតចុះបណ្តាលឲ្យរថយន្តខាងលើក្រឡាប់បះជើងឡើងលើច្រងាងតែម្តង តែមិនមានអ្នករងរបួសឡើយ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្នុងករណីខាងលើនេះ តម្រូវឲ្យម្ចាស់រថយន្តរមកស្ទូចឡើងហើយ បើករថយន្តខាងលើយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌសែនសុខបណ្តោះអាសន្នសិនរង់ចាំឲ្យម្ចាស់រថយន្តបង្កធ្វើការជួសជុលលូថ្មីឲ្យហើយទើបប្រគល់រថយន្តជូនម្ចាស់វិញ៕ តុង សីហា