ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ដែលពិធីនេះ មានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
ពិធីបួងសួងសុំសេចក្ដីសុខចម្រើនដល់ព្រះរាជាណាចក្រកម្ពុជានេះ គឺប្រាព្ឋធ្វើមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ដែលនៅព្រឹកថ្ងៃស្អែកគឺមានពិធីរាប់បាត្រ និងវេរចង្ហាន់ប្រគេនព្រះសង្ឃ ចំនួន ៥,០០០អង្គ ។ ទន្ទឹមនឹងនេះដែរ ក៏មានកម្មវិធីសិល្បៈកម្សាន្ត និងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ១០,០០០នាក់ មកពី ៧៦ប្រទេស ចូលរួមអបអសាទរពិធីដ៏អធិកអធមនេះទៀតផង ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ