ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកមាល្មោភកាម ឃើញក្មួយស្រីអាយុ៧ឆ្នាំដេកម្នាក់ឯងបីយកទៅរំលោភបានសម្រេចត្រូវជាប់ខ្នោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្មេងស្រីម្នាក់ ខណ:ដែលកំពុងដេកលង់លក់ក្នុងផ្ទះជីតាតែម្នាក់ឯង ត្រូវបានបុរសល្មោភកាមជាពូ ចូលទៅចាប់បីយកទៅរំលោភសេពសន្ថវៈបានសម្រេចនៅក្រោយភូមិរួចរត់គេចខ្លួនបាត់ បាន៧ថ្ងៃទើបសមត្ថកិច្ចឃាត់ខ្លួនបានតាមបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិច្រប់ ឃុំរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយទើបបែកធ្លាយនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃ.ច.រ ភេទស្រី អាយុ៧ឆ្នាំ និងជនសង្ស័យមានឈ្មោះ គៀង ពុន ភេទប្រុស ត្រូវជាពូជនរងគ្រោះ ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុ។

ប្រភពដដែល បានបន្តថា នៅយប់កើតហេតុ ជនរងគ្រោះបានដេកនៅក្នុងផ្ទះជីតាតែម្នាក់ឯង ខណ:នោះជនសង្ស័យដែលត្រូវជាពូបានឡើងទៅលើផ្ទះ ហើយបីក្មេងស្រីរងគ្រោះទៅខាងក្រោយភូមិក្នុងព្រៃ រួចចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេច ព្រមទាំងយកដៃច្របាច់កជនរងគ្រោះមិនឲ្យស្រែក បណ្តាលឲ្យរលាត់ស្បែក.កធ្ងន់ធ្ងរទៀតផង ។ ចាប់ពីពេលនោះរហូតមកក្មេងស្រីភ័យតក់ស្លុតយ៉ាងខ្លាំងមិនហ៊ាននិយាយរឿងប្រាប់ឪពុកម្តាយនោះទេ លុះឃើញស្នាមករលាត់ស្បែកនៅត្រង់ក ឪពុកម្តាយសាកសួរនាំយ៉ាងយូរទើបធ្លាយរឿង ក៏ទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមាសឲ្យជួយធ្វើអន្តរាគមន៍ ។

ប្រភពដដែលបន្តថា ក្រោយពីទទួលពាក្យបណ្តឹង ពីឪពុកនិងម្តាយជនរងគ្រោះ រហូតមកដល់ថ្ងៃទី២ ខែធ្នូ នេះទើបសមត្ថកិច្ចទៅឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕ ប្រាថ្នា


ចែករំលែក៖