ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៣ថ្ងៃបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យច្រើននាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចេញប្រតិបត្តការណ៍បង្រ្កាបគ្រឿងញៀនរយៈពេល៣ថ្ងៃបានឃាត់ជនសង្ស័យចំនួនច្រើននាក់ ពាក់ព័ន្ធ ក្នុង ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងបានយកមកបង្ហាញមុខជាសាធារណៈកាលពីពីវេលាម៉ោង៨និង៣០នាទីព្រឹក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្ត រួមទាំងសម្ភារ: វត្ថុតាងមានដូចជាម៉ូតូ៤គ្រឿង ទូរស័ព្ទ សម្ភារៈប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតង់ហ្វេតាមីន (ICE) កាំបិត ពូថៅ ដែកឆាប ដែកចាក់ និងសំភារះមួយចំនួនទៀត)។

លោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី( ២៨- ២៩- ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧)ក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត និង លោក ជុន ថារិទ្ធ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងដោយមានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឃន: ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូង ខេត្តកំពង់ឆ្នាំងផង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទាំង៦ ក្នុងខេត្ត ធ្វើការបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទទួលបានជោគជ័យ។

លោកនាយការិយាល័យរូបនេះបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យច្រើននាក់រឹបអូស ម៉ូតូ៤គ្រឿង ទូរស័ព្ទ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតំហ្វេតាមីន (ICE) បានមួយចំនួន ដោយក្នុងនោះ

1- ក្រុងកំពង់ឆ្នាំងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានម្នាក់ ០១នាក់

2- ស្រុកកំពង់ត្រឡាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន ០២នាក់

3- ស្រុកសាមគ្គឺមានជ័យ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន ០២នាក់

4- ស្រុករលាប្អៀរ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន ០៤នាក់

5- ស្រុកបរិបូរណ៍ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន ០៤នាក់

6- ស្រុកទឹកផុស ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន ០១នាក់

លោកនាយការិយាល័យបានបន្ថែមថា ករណីឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងសម្ភារ វត្ថុតាង ទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ តាមច្បាប់ ៕ សហការី


ចែករំលែក៖