ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​កំពង់​សិលា​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ចាប់​យកថ្នាំញៀន២​៨​កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ មុខសញ្ញា​គ្រឿងញៀនម្នាក់​ទៀត​ត្រូវ​នគរបាល​ស្រុក​កំពង់​សិលា​ចាប់​ខ្លួន​ ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន២៨កញ្ចប់​ នៅ​វេលា​ម៉ោង​ប្រមាណ០៣និង១​៥​នាទីរសៀល​ថ្ងៃទី​២​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ត្រូវបានសមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​សិលា​ បាន​បង្រ្កាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​បឹង​ត្រាច​ ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សិលា​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ឈ្មោះ កែវ​ ផានិត​ ភេទប្រុស​ ​អាយុ​១៧ឆ្នាំ​ មុខ​របរ​ជា​សិស្ស​ មាន​ទីលំនៅ​ភូមិ​កំពង់​កណ្តាល​ ឃុំ​កំពង់​បាយ​ ស្រុក​កំពត​ ខេត្ត​កំពត​។ សមត្ថកិច្ចចាប់​យក​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ចំនួន​២​៨​កញ្ចប់​ (៧​កញ្ចប់​ធំ​ និង​ ២​១​កញ្ចប់​តូច)។

តាមការឲ្យដឹងពីលោក​វរសេនីយ៍ទោហួត​ ចន្ធី​ អធិការ​នគរបាល​ស្រុក​កំពង់​សិលា​ បាន​បញ្ជាក់​ថា មុខ​សញ្ញា​គ្រឿងញៀន​ម្នាក់​នេះ​ មិន​មែន​ជា​មនុស្ស​នៅ​ក្នុង​មូលដ្ឋាន​ឡើយ ជាមនុស្សមក​ពី​ចំងាយ​ មាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ សមត្ថកិច្ច​បាន​តាម​ដាន​ហើយ​ឃាត់​ខ្លួន​ មកសួរនាំទើប​បែក​ធ្លាយ​រក​ឃើញ​ថ្នាំ​ញៀន​តែម្តង។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញ​កំពុង​កសាង​សំណុំរឿងតាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​៕ ឆ្លាម សមុទ្រ


ចែករំលែក៖