ព័ត៌មានទាន់ហេតុការណ៍៖

នាវាស្ទូចត្រីទេសចរណ៍ បុកនាវាដឹងប្រេងស្លាប់១៣នាក់

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កាលពីថ្ងៃទី៣ ខែធ្នូ នាវាស្ទូចត្រីមួយគ្រឿងរបស់កូរ៉េខាងត្បូង បានក្រឡាប់លិចនៅតំបន់សមុទ្រភាគខាងលិចប្រទេសនេះ ក្រោយពេលប៉ះទង្គិចគ្នាជាមួយនាវាដឹងប្រេង ដែលមានទំហំធំជាងនាវាស្ទូចត្រីបណ្តាលឲ្យ១៣នាក់ស្លាប់ និង២នាក់បាត់ខ្លួន។

ប៉ូលិសកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាសម្រាប់ស្តូចត្រីកម្សាន្ត SeongChang-1 មានចំណុះ ៩,៧៧តោន ដោយមាននាវឹក២នាក់ និងភ្ញៀវស្ទូតត្រីកម្សាន្ត២០នាក់ នៅលើនាវាខាងលើ បានបុកជាមួយនាវាដឹកប្រេង Myongjing មានចំណុះ៣៣៦តោន ស្ថិតនៅតំបន់សមុទ្រ ជិតប្រជុំកោះYeongheung កូរ៉េខាងត្បូង។

ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង ៤និង ៩នាទីព្រឹកថ្ងៃទី៣ ខែធ្នូ (ម៉ោងក្នុងតំបន់) ស្ថិតនៅភាគខាងលិចកំពង់ផែ Jindu លើកោះ Yeongheung ១,៦គីឡូម៉ែត្រ ។ ប៉ូលិសកូរ៉េខាងត្បូង បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងនៅរដូវរងាពេលធ្លាក់ចូលទឹក ពិបាកក្នុងការជួយសង្គ្រោះ។

នេះជាហេតុការណ៍គ្រោះថ្នាក់ទ្រងទ្រាយធំទីពីរហើយ កើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពី គ្រោះថ្នាក់លិចនាវានៅលើកោះJejuកាលពីខែកញ្ញាឆ្នាំ២០១៥សម្លាប់មនុស្ស១៥នាក់ដែលជាសិស្ស។ ប៉ូលិស ការពារដែនសមុទ្របានសហការជាមួយកម្លាំងទាហានជើងទឹកស្វែងរកអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍ខាងលើ ។ កម្លាំងទាហានជើងទឹកបានបញ្ជូននាវា យាមល្បាតchungbukនិងឧទ្ធម្ភាគចក្រ រួមទាំងអ្នកមុជទឹក ទៅស្វែងរកអ្នកដែលបាត់ខ្លួន។

ជនរងគ្រោះស្លាប់នៅក្នុងហេតុការណ៍ខាងលើ មានអាយុចាប់ពី៣០ឆ្នាំដល់៧០ឆ្នាំ ដែលកំពុងតែធ្វើដំណើរ ស្ទូចត្រីកម្សាន្ត។ អ្នករងរបួសកំពុងតែជួយសង្គ្រោះនៅក្នុង មន្ទីពេទ្យពីរផ្សេងគ្នា។ ស្ថិតនៅក្នុងខេត្ត Gyeonggi៕ ម៉ែវ សាធី


ចែករំលែក៖