ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាសហអធិបតីជាមួយ នាយករដ្ឋមន្ត្រីបង់ក្លាដេស ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ជាមួយ លោកជំទាវនាយករដ្ឋមន្រ្តីបង់ក្លាដេស នៅក្នុងពិធីចុះហ្តថលេខាលើឯកសារសំខាន់ៗចំនួន១១ នៅវិមានសន្តិភាព:

១)សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ​ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

២)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។ ចុះហត្ថេលខាដោយ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និង លោក Md. Abul Kalam Azad នាយកសម្របសម្រួលកិច្ចការគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីបង់ក្លាដេស។

៣)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

៤)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិល និងទេសចរណ៍បង់ក្លាដេស។

៥)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។ ចុះហត្ថលេខាដោយ លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

៦)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូមិអមនាយករដ្មឋន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក Kazl M. Aminul Islam ប្រធានប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍវិនិយោគបង់ក្លាដេស។

៧)អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចុះហត្ថលេខាដោយលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានបង់ក្លាដែស។

៨)អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។ ចុះហត្ថលេខាដោយលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក M.d Maksudul Hasan Khan អគ្គលេខាធិការក្រសួងនេសាទ និងបសុសត្វបង់ក្លាដែស។

៩)អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។ ចុះហត្ថលេខាដោយលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយលោក Aparup Chowdhury អគ្គលេខាធិការក្រសួងកិច្ចការសង្គ្រាមរំដោះជាតិបង់ក្លាដែស។

១០) អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។ ចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក Md. Shahidul Haque អគ្គលេខាធិការក្រសួងការបរទេសបង់ក្លាដែស។

១១) កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Md. Shafiul Islam ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។

បន្ទាប់ពីបានអញ្ជើញ ជាអធិបតីនៅក្នុងពិធីចុះហត្ថលេខានេះហើយ សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ​ Sheikh Hasina បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នាទៀតផង ដើម្បីជម្រាបជូនដល់សារព័ត៌មាន ជាតិ និអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖