ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឆ្ងាញ់ល្បែងអាងខ្នង ..អាងថាអញខ្លាំង …ចុងក្រោយអុញ…ទីបំផុត សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ មានការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការផ្លូវច្បាប់ពីសម្តេចតេជោ ហ៊ុន សែន ទៅលើជនមានអំណាចនៅពីក្រោយខ្នងកាងបទល្មើសល្បែងសុីសង។

ជាក់ស្តែង ក្រោយពីកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ និងបើកលេងយូរឆ្នាំមកហើយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។

ប្រតិបត្តិការនេះឃើញថា៖ ភ្លាមៗបន្ទាប់ពីករណីបង្ក្រាបសង្វៀនជន់មាន់ដ៏ធំនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាន សារព័ត៍មានក្នុងស្រុកដ៏ប្រជាប្រិយ នារសៀល ថ្ងៃទី០៤ ខែធ្នូនេះ ដោយផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖

«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មាន ការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។

គួរំលឹកថា៖ លោកឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថជាង២០នាក់។

ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។

ទោះជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ដោយផ្ទាល់ជាមួយ នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News តម្រូវអោយអ្នកនៅពីក្រោយខ្នងបនល្បែងចេញមុខប្រគល់ខ្លួនអោយសមត្ថកិច្ចក៏ដោយ ក៏មានប្រភពខ្លះបញ្ជាក់ថា៖ នៅខេត្តមណ្ឌលគិរីក៏មានទីតាំងសង្វៀនមាន់បង្កប់ល្បែងសុីសងយ៉ាងច្រើនប្រភេទ ស្រដៀងគ្នានិងទីតាំងនៅអរិយក្សត្រដែរ ចាំមើលអាជ្ញាធរខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះបង្ក្រាបទេ ខណះកំពុងងប់ងល់ទទួលលាភសក្ការៈ ក៏ដូចបទល្មើសដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរីឆ្លងទៅវៀតណាមផងនោះ.? សង្វៀនមាន់ច្រកបន្ទាយចក្រី ខេត្តព្រៃវែងក៏មាន ច្រកព្រំដិនក៏មាន តាមរយះជ្រកតាមកាសុីណូជាដើម។ ក្រៅពីនោះមាននៅតាមកាសុីណូ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ។ល។ ជាដើម។

ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការសម្តេចតេជោ ហ៊ុន សែន លើវិធានបង្ក្រាបបទល្បែងសុីសងសង្វៀនប្រជល់មាន់ ហើយក៏សំណូមពរអោយសម្តេចតេជោ បន្តចាត់វិធានមេឆ្នោតធំៗនៅរាជធានីភ្នំពេញ ដោយពួកគេអាងខ្នងមេៗសមត្ថកិច្ចតែម្តង ហើយបើកគ្រប់១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ក៏ដូចតាមបណ្តាខេត្តដ៏ច្រើនទៀត។

បញ្ហាឆ្នោតនេះនៅរាជធានីភ្នំពេញមានដ៏ច្រើនសំបូរបែប គ្មានការបង្រ្កាប មានតែទៅដាក់ខែ ហើយទុកអោយថៅកែជាសមត្ថកិច្ច ជាប្អូនធម៍មេៗសមត្ថកិច្ចក្លាយជាអ្នកមានដោយសារបើកលក់ឆ្នោត។ ជាការពិតគ្រាន់តែឈ្មួញនាំសត្វក្រួចឈ្មោះ«រតនា ស្រីម៉ៅ»សុទ្ធតែមានការប្រើសារធាតុគីមីចូល លក់ចំណេញមួយថ្ងៃ៥០០០ដុល្លារទៅ៧០០០ដុល្លារក៏ជាអ្នកញៀនចាក់កន្ទុយលេខ មួយថ្ងៃតិចបំផុតអស់ចាប់ពី១០០០០ដុល្លារដល់៣០០០០ដុល្លារយ៉ាងវក់វី ហើយអ្នកចាក់និងអ្នកលក់ឆ្នោតគេប្រើតែទូរស័ព្ទទាក់ទងគ្នាប៉ុណ្ណោះ។

ក្រៅពីមេឆ្នោត មេសង្វៀនមាន់ គេក៏ទទួលស្គាល់ថា៖ មានអស់លោកមានអំណាចខ្លះជាប់ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ចូលដៃចូលជើងសម្លឹងឃើញប្រយោជន៍ទាំងបំពានច្បាប់។ បញ្ហានេះគួរសម្តេចចាត់ការអោយអស់ក្រុមបំផ្លាញធនធានធម្មជាតិនេះ។ ពិសេសឧកញ៉ា សុឹង សំអុល ពិតជាព្រហើននិងច្បាប់កេណ្ឌប្រជាជនកាប់ឈើនៅដែនជម្រកសត្វភ្នំព្រិច ហើយអូសចូលក្រុមហ៊ុន កាត់PC អោយទៅជាស្របច្បាប់ ដឹកជញ្ជូនផ្ទុកលើសទំងន់បំផ្លាញផ្លូវជាតិ និងបន្សល់ទុករឿងអាស្រូវបទល្មើសព្រៃឈើនេះលើសលុបនៅកម្ពុជា៕ ព្រះម៉ែល័ក្ស្មុី

 


ចែករំលែក៖