ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងជួញដូរសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស.២០១៧ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទឹម បូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យចេញធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខាងលើ ដោយប្រជាជនមានការសង្ស័យ បានផ្តល់ព័តមានជូនសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត សហាការជាមួយសមត្ថកិច្ចនគបាលប៉ុស្តិរដ្ឋបាលប្អេរ បានដាក់កម្លាំងព័ទ្ធចាប់បានតែម្តង ។ ក្នុងពេលចាប់ខ្លួន ជនសង្ស័យសមត្ថកិច្ចរកឃើញថ្នាំញៀន១កញ្ចប់ និង ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖