ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«ខ្ញុំសូមចែករំលែកបន្តនូវពរជ័យសិរីមង្គលដែលទទួលបានពីការធ្វើបុណ្យបួងសួង សុំសេចក្តីសុខចម្រើន ដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ឋធ្វើនៅទីក្រុងសៀមរាបកាលពីថ្ងៃទី ២-៣ ខែធ្នូ ២០១៧ ជូនដល់ បងប្អូន កូនក្មួយកម្មករ កម្មការនី និងពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមជួបតែ សេចក្តីសុខចម្រើន សំណាង ល្អ និងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ