ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្រះចក​ ឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀនបាន៣នាក់ នៅលើសួនក្តាន់ពីរ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់​ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន​ នៅប្លុកអតីតៈរោងចក្រឆ្នាំង​ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក​ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ផ្សេងៗគ្នា​ នឹងដកហូតបានគ្រឿងញៀនជាក់ស្តែងចំនួន៨កញ្ចប់​ និងជញ្ជឹងសម្រាបថ្លឹងចំនួន២គ្រឿង ។

ករណីចុះប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ​ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចនៅមុខសួនច្បារក្តាន់ពី ភូមិ០៣​ ផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

លោក ត្រេះ វ៉ាន់នី អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើនេះ​ ដែលកម្លាំងនគរបាលមូលដ្ឋានចុះបង្រ្កាបបានជាបន្តបន្ទាប់នោះទី១ឈ្មោះ យ៉ាត ឆៃយ៉ា អាយុ២៧ឆ្នាំ ស្រុកស្ទួង កំពង់ធំ ។ ទី២ឈ្មោះ ហេង ចាន់ដាវិន ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣ ឈ្មោះ សិន ឧត្តម អាយុ៣៥ឆ្នាំ អ្នកទាំង៣ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលនៅផ្លូវរថភ្លើងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោក ត្រេះ វ៉ាន់នី អធិការរងទទួលផែនគ្រឿងញៀនខណ្ឌ បានបន្តទៀតថា​ នៅមុនពេលឃាត់ខ្លូនជនសង្ស័យទាំងនោះ គឺលោកនិងលោក កាន់ វណ្ណះ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានដឹកនាំកម្លាំងនគរបាលស្រះចក សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌ ចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេង​ លុះដល់ម៉ោងកើតហេតុខាងលើ ទើបកម្លាំងនគរបាលជំនាញបានទទួលព័ត៌មានសង្ងាត់ថាមានជនសង្ស័យទាំងនោះកំពុងជួញដូរ ដោយឈរចែកចាយគ្រឿងញៀននៅមុខសួនច្បារក្តាន់ពីរ ភ្លាមនោះកម្លាំងបានចុះ ទៅដល់ឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះបាន០៣នាក់ជាក់ស្តែង ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន០៨កញ្ចប់​និងជញ្ជឹងសម្រាបថ្លឹងគ្រឿងញៀនចំនួន២គ្រឿង តូចមួយធំមួយ រួមទាំងវត្ថុតាងមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងថ្នាំញៀន​ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតីវិធី​ ៕ ស​ តារា


ចែករំលែក៖