ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាសថា៖
កម្លាំងកងរាជអាវុធហត្ថទូទាំងប្រទេស ថ្កោសទោសដាច់អហង្ការចំពោះពាក្យសំដីឃោសនា ញុះញង់ បំបែកបំបាក់ឯកភាពជាតិរបស់ជនក្បត់ជាតិ ទណ្ឌិត សម រង្សី។
កងរាជអាវុធហត្ថប្តេជ្ញាដាច់ខាតស្មោះត្រង់ ការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កងរាជអាវុធហត្ថត្រៀមខ្លួនគ្រប់កាលៈទេសៈអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព សន្តិសុខ ពង្រឹងការអនុវត្តច្បាប់ ជួយសង្គ្រោះអាយុជីវិតប្រជាជន និងបង្ក្រាបនូវរាល់បទល្មើស រួមទាំងបុគ្គលទណ្ឌិតក្បត់ជាតិ សម រង្សី ផង៕ ស សម