ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានវាយខ្នោះបុរសម្នាក់ ដែលថ្លើមធំហ៊ានចូលលួចមាន់(វត្ថុតាង) នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ហេតុការណ៍នេះបានកើតឡើងនៅហាងលក់បាយនៅមាត់ស្ទឹង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនសង្សយ័មានឈ្មោះ ឡេង ភេទប្រុស មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា: ជនសង្សយ័ខាងលើ បានលបចូលលួចមាន់(វត្ថុតាង) ដែលសមត្ថកិច្ចនគរបាលខេត្តកណ្តាលបង្ក្រាបកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងប្រជល់មានដ៏ធំ នៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ស្រាប់តែនៅយប់ថ្ងៃទី០៥ ខែធ្នូ ជនសង្សយ័ឈ្មោះ ឡេង បានចូលទៅលួចមាន់ (វត្ថុតាង) នៅក្នុងស្នងការដ្ឋានចំនួន១ក្បាល រួចបានយកទៅលក់ឲ្យជាម្ចាស់មាន់ថៅកែកាប់ជ្រូកនៅខណ្ឌច្បារអំពៅតម្លៃ៥០០០ដុល្លារ ទើបលោកបានបញ្ជាយ៉ាងម៉ឺតម៉ាត់ឲ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅវាយខ្នោះជនសង្សយ័នៅក្នុងហាងលក់បាយតែម្តង។
លោកស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា: ឲ្យតែមន្ត្រីនគរបាលណាមួយហ៊ានលួចមាន់(វត្ថុតាង) និងសមគំនិតជាមួយក្រុមប្រជល់មាន់ លោកនឹងដកសាក់ ហើយចាប់វាយខ្នោះ បញ្ជូនឲ្យតុលាការចាត់ការតាមនីតិវិធី៕ ឆ ដា