ព័ត៌មានទាន់ហេតុការណ៍៖

បំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃ វែង មានរៀបចំពិធីសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត ព្រៃវែង ។

ជាកិច្ចចាប់ផ្តើម លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តព្រៃវែង បានលើកឡើងអំពីវឌ្ឍនភាពការងាររបស់មន្ទីរក្នុងរយៈពេលកន្លង មក ដោយបានរំលេចចេញឲ្យឃើញអំពីស្ថានភាពជាក់ស្តែង សមិទ្ធផល បញ្ហា ប្រឈមនានា និងទិសដៅការងារគ្រប់ វិស័យពាក់ព័ន្ធនឹងកសិកម្មឆ្នាំ២០១៨ នៅ ក្នុងខេត្តព្រៃវែង។ ជាលទ្ធផលតាមរយៈ ការព្យាករណ៌ទិន្នផលស្រូវនៅខេត្តព្រៃវែង ឆ្នាំ២០១៧ នេះអាចនឹងទទួលបានរហូត ដល់ទៅ ១,២ លានតោន ទន្ទឹមនឹងចំនួនប្រជាជនសរុបមានប្រមាណ ១,២លាន នាក់ប៉ុណ្ណោះ ។

បច្ចុប្បន្នខេត្តព្រៃវែងបាន និងកំពុង ដំណើរគម្រោងពីរសំខាន់គឺ គម្រោងជំរុញ ផលិតកម្មស្បៀង ដែលផ្តោតលើការបង្កើតក្រុមផលិតបន្លែ ការគាំទ្រសហគមន៍ កសិ កម្ម ការផលិតពូជស្រូវនិងការផលិតស្រូវ ចំណីតាមកិច្ចសន្យាជាមួយរោងម៉ាស៊ីន ដោយឡែកគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ដែលបានចូល រួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តព្រៃវែង សម្រាប់កសិករ១២. ២០០ គ្រួសារ តាមរយៈការគាំទ្រលើក្រុម កែលម្អ ទុន និងការបង្កើតក្រុមបណ្តុំអាជីវកម្មកសិកម្មនិងផលិតកម្មសត្វជាដើម ។

បន្ទាប់មក លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងពិធីនេះ និងបានលើកឡើងពីការអភិវឌ្ឍនានានៅក្នុងខេត្តដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ការពង្រឹងអភិបាលកិច្ចនិងសមត្ថភាពមន្រ្តីរាជការសំដៅបង្កើន ប្រសិទ្ធភាពនៃសេវាសាធារណៈ និងការ ពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិ ភាព រួមទាំងការអភិវឌ្ឍវិស័យកសិកម្មផងដែរ ដែលជាសេចក្តីត្រូវការចាំបាច់របស់ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល។

ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់លោកអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវលទ្ធផល សំខាន់ៗ ដូចមានក្នុងសេចក្តីរាយការ ដែលជាកត្តា ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិជារួម។

ជាមួយគ្នានេះដែរលោករដ្ឋមន្រ្តីក៏បានលើកឡើងពីការខិតខំរបស់ក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសធំៗ ឲ្យមក វិនិយោគលើការកែច្នៃ និងវេចខ្ចប់ផលិត ផលកសិកម្មនៅកម្ពុជា ដែលមានសក្តានុ ពលផលិតខ្ពស់ដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ផ្លែស្វាយ ចំណីសត្វ និងផលិត ផលមួយចំនួនទៀត ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោក ដែលមាន លក្ខណៈស្តង់ដារ និងគុណភាពខ្ពស់ ហើយមានភាពប្រកួតប្រជែង ។

បន្ថែមពីនេះក្រសួងក៏កំពុងជំរុញឲ្យ ប្រជាកសិករកែប្រែពីការដាំដុះដំណាំដែលទទួលបានចំណូលទាបទៅប្រភេទដំណាំដែលទទួលបានចំណូលខ្ពស់ត្រូវតាម តម្រូវការទីផ្សារនិងធន់នឹងការប្រែប្រួល អាកាសធាតុ ដោយឡែកតំបន់មួយចំនួនត្រូវជំរុញការចិញ្ចឹមសត្វជាពិសេសការ ចិញ្ចឹមគោ ដែលជួយឲ្យកសិករមានលទ្ធ ភាពរកចំណូលបានសមរម្យនិងរត់តាម ទាន់កំណើនសេដ្ឋកិច្ចជាតិ ។

មុននឹងបញ្ចប់លោករដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យមន្រ្តីរាជការគ្រប់ៗរូបយកចិត្តទុកដាក់លើការងារនិងបំពេញការងារឲ្យបានល្អ ជៀសវាងការមើលបំណាំថ្នាក់ដឹកនាំនិង អ្នករួមការងារចែករំលែកការងារគ្នាមាន ភាពច្នៃប្រឌិតមានភាពទទួលខុសត្រូវនិងគណនេយ្យភាពក្នុងការងារ ៕ ហេង សូរិយា


ចែករំលែក៖