ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូហុងដាc125ជ្រុលទៅបុករថយន្តម៉ាកព្រុសពេញទំហឹងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូហុងដាc125 ជ្រុលមកបុករថយន្តម៉ាកព្រុសមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយជិតរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FJ-6640 បើកក្នុងទិសដៅពីជើងទៅត្បូងហើយបានជ្រុលទៅនិង រថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-2784 បើកបរដោយបុរសម្នាក់បានបត់ឆ្លងផ្លូវទៅកើត មកបុកចំហៀងពីក្រោយចំទ្វាខាងស្តាំរថយន្តពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូបោកក្បាលនៅនឹងកញ្ចក់ បែកមួកខ្ទេចត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហើយរថយន្តនិងម៉ូតូរងការខូចខាតផងដែរ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចេញពីកន្លែងកើតហេតុ ដោយបានជិះកង់បីទៅបាត់ ទើបសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមក្រោយ ៕ ស រស្មី


ចែករំលែក៖