ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៥នាក់បានរងរួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុស ស្រី៥នាក់បានរងរួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿង បុកគ្នាគួរឲ្យរន្ធត់កាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៨៩៧០ បើកបរដោយឈ្មោះ ម៉ាន់ ចន្ថា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ ត្បែង ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។

ចំណែកម៉ូតូភាគីម្ខាងទៀតមានឈ្មោះ មុិញ សាបាន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កសិករអ្នករួមដុំណើរ ឈ្មោះ តន់ សុម៉ាលី ភេទ ស្រី អាយុ ៣០ឆ្នាំ មុខរបរ គ្រូពេទ្យ រស់នៅភូមិឃុំជាមួយគ្នា ឈ្មោះ ហឿន វឌ្ឃនៈឧត្ដម ភេទប្រុស អាយុ ០៦ ឆ្នាំ មុខរបរ សិស្ស ឈ្មោះ សាន សម្ភស្សនីតា ភេទ ស្រី អាយុ ០២ ឆ្នាំ អ្នកទាំងអស់នេះរស់នៅភូមិ ចំបក់កោង ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហហេតុមានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៨៩៧០ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតទៅលិចក្នុងក្បឿនលឿន ស្រាប់តែទៅបុក និងម៉ាក ហុងដាសេ១១០ ពណ៌ ក្រហម គ្មានស្លាកលេខ ជិះគ្នា៤នាក់ពីក្រោយពេញទំហឹងបណ្ដាលដួលរណូករណែលកណ្ដាលផ្លូវ ត្រូវបានដឹកមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ និងសមត្ថកិច្ចបានវាស់វែង និងយកទៅរក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖