ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា សូមចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព»

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអង់ សូមសម្ដែងនូវអំណរសាទរ ប្រកបដោយមនោសព្ចោតនារំភើបរីករាយក្រៃលែង ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Global Ambassador for Tuorism and Sustainable Development Goals» និងការប្រគល់ពានរង្វាន់ដល់រាជធានីភ្នំពេញ ជារាជធានីនៃទេសចរណ៍ និងវប្បធម៌ពិភពលោក សម្រាប់ឆ្នាំ២០១៧-២០១៨​ របស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក​ម្មអឺរ៉ុប។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងថា «ព្រឹត្ដិការណ៍ទាំងពីរខាងលើនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេស និងការរួមចំណែកប្រកបដោយគតិបណ្ឌិត និងសក្ដានុពល នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ទាំងលើផ្នែកនយោបាយ សន្ដិសុខសង្គម ទេសចរណ៍ និងការអភិវឌ្ឍ ទទួលបាននូវការគាំទ្រ និងការជឿជាក់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេស ក្នុងតំបន់ និងអន្ដរជាតិ»។

ស្ថិតក្នុងឱកាសប្រកបដោយមហាកិត្ដិយសនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងស​ម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់សុខសន្ដិភាព សម្បូណ៌រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្ដរ៍៕ សុខ ខេមរា


ចែករំលែក៖