ខេត្តកណ្ដាល៖ ជនសង្ស័យជាស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថ កិច្ចនគរបាលស្រុកកោះធំបានចាប់ខ្លួនកាល ពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលវត្តទួល រាជាស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យ៣នាក់ដែលបានឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ជា បូរ៉ា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មកររោងចក្រ ទី២- ឈ្មោះ ឃុល បូរា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ និងទី៣- ឈ្មោះ ស្រឿង ក្រត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ។ អ្នកទាំងបីមានទីលំនៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តណ្ដាល បាននាំគ្នាព្រួតវាយទៅលើឈ្មោះ ទក ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុក កោះធំ ខេត្តកណ្ដាល កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤ ក្នុងពេលបុរសម្នាក់នោះទៅបង់សំណាញ់នៅចំណុចប្រឡាយ៣៨ បានជួបជនសង្ស័យឈ្មោះ ឃុល បូរ៉ា និង ឈ្មោះ ស្រឿង ក្រត ហើយបាន ទាក់ពាក្យ សម្តីគ្នាពីបញ្ហារឿងដាក់មង៣ជាន់និងដើរឆក់ត្រីដោយឈ្មោះ ទក ធី បាននិយាយទៅ កាន់ឈ្មោះ ឃុល បូ រា និងស្រឿង ក្រត ថា បងឯងរកអីរកទៅកុំមកក្បែរកន្លែងបង់ត្រីហ្នឹង។ ចំណែកជនសង្ស័យឆ្លើយថាអញ ចង់រកអញចង់កូរ ។
ស្រាប់តែនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤ឈ្មោះ ទក ធី បានជិះម៉ូតូ ទៅបង្កៃសន្ទូចដល់ពាក់កណ្ដាលផ្លូវជួប នឹងជនសង្ស័យឈ្មោះ ស្រឿង ក្រត ហើយត្រូវម្ដាយក្មេកដេញឲ្យត្រឡប់មកវិញ។ ពេល ធ្វើដំណើរមកដល់ច្រកចូលវត្តទួលរាជា ឈ្មោះ ស្រឿង ក្រត បានកៀរម៉ូតូ ទក ធី និងបានហៅឈ្មោះ ឃុល បូរា និងប្រពន្ធ ឈ្មោះ ជា បូរ៉ា យកឈើវាយទៅលើឈ្មោះ ទក ធី បណ្ដាលឲ្យរងរបួសចុងចិញ្ចើមខាងធ្វេង ដេរចំនួន៣ថ្នេរ និងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយ ហើយក៏នាំគ្នារត់គេច ខ្លួនបាត់ទៅ ។
ពេលនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពោធិ៍បានដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។ ក្រោយទទួលពាក្យបណ្ដឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានសហការជាមួយកម្លាំងជំនាញនគរបាលស្រុកចុះស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យឈ្មោះ ជា បូរ៉ា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ហើយត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការទៅតាមនីតិវី់ ៕ ហេង នរិន្ទ្រ