ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតប្រទះឃើញជនសង្ស័យម្នាក់ក៏ត្រួតពិនិត្យឃើញថ្នាំញៀន៤កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាត ដល់ចំណុចខាងលើមានការសង្ស័យ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន៤កញ្ចប់តូច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លឹម ស៊ឹមខាន់ អាយុ35ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល នៅម្តុំផ្សារ 7មករា បានរកឃើញថ្នាំញៀន 4កញ្ចប់បិទជាប់នឹងទូកម៉ូតូវេវ ពាក់ស្លាកលេខ1A2359 ប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យរួមនឹង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី

 


ចែករំលែក៖