ព័ត៌មានទាន់ហេតុការណ៍៖

សត្វខ្ទីងដ៏កម្រនៅភ្នំកំចាយនោះបានងាប់ហើយក៏ព្រោះតែក្រុមអភិរក្សភ្នំតាម៉ៅ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សត្វខ្ទីងដែលតែងតែចុះពីភ្នំកំចាយ មកចូលភូមិប្រជាប្រជាពល នៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ពេលនេះបានស្លាប់ហើយ បន្ទាប់ពីសត្វខ្ទីងនេះត្រូវបានក្រុមអភិរក្សភ្នំតាម៉ៅ បានបាញ់ថ្នាំសន្លប់ដើម្បីយកទៅអភិរ្យ ។

ប្រភពបានរាយការណ៍ថា ការបាញ់ថ្នាំសន្លប់របស់ក្រុមអភិរក្សភ្នំតាម៉ៅនោះ ជាអកុសស សត្វខ្ទឹងដ៏កម្រនេះ បន្ទាប់ពីត្រូវថ្នាំសន្លប់ហើយ អត់សន្លប់ភ្លាមៗនោះទេ ក៏បានបោលចូលព្រៃ

យ៉ាងលឿនរហូតចម្ងាយដីប្រហែល១គីឡូម៉ែត្រ ទើបសត្វខ្ទីងនេះដួលសន្លប់ និងបានឈ្លួកទឹកស្លាប់ បន្ទាប់ពី ក្រុមជំនាញបានចងដើម្បីស្ទូចដាក់ឡាន ហើយត្រូវបានសត្វនោះរើបម្រះនៅលើទីតាំងដែលមានទឹក(ព្រៃជាំទឹក) ក៏បណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តង ទោះបីជាមានការជួយអន្តរាគមន៍ទាំងយប់ងងឹតឈឹងពីសំណាក់ក្រុមអភិរក្សយ៉ាងណា ក៏មិនអាចជួយបាន ព្រោះសត្វខ្ទីងនោះធំ ស្នែងវែង ក្នុងពេលរើបម្រះ មិនងាយនឹងទៅជិតបានឡើយ ងាយនឹងរងគ្រោះ។

ប្រភពបន្តថា សកម្មភាពបាញ់ថ្នាំសន្លប់ ចាប់ពីម៉ោងជាង១១យប់ រហូតដល់ម៉ោងជិត៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ទើបក្រុមការងារបានស្ទូចខ្មោចសត្វខ្ទីងនោះដាក់លើរថយន្ត ដែលត្រៀមបម្រុងស្រាប់យកទៅភ្នំតាម៉ៅដើម្បីកប់ធ្វើតាមទំនៀមទម្លាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖