ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះបិទទីតាំងអុីនធើណេត២៤ម៉ោងនៅសង្កាត់ជ្រោយចង្វា ដែលសង្ស័យថាបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌនារសៀលម៉ោង២៖៣០នាទីនេះ បានដឹកនាំកម្លាំងចំរុះចុះពិនិត្យទីតាំងផ្ទះល្វែងលេខA០៤ បុរី River Town ភូមិ៣ សង្កាត់ជ្រោយចង្វា ដែលសង្ស័យថាបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ។

អ្នកគ្រប់គ្រងបានអះអាងថាទីតាំងនេះទើបតែបើកបាន២-៣ថ្ងៃប៉ុណ្ណោះ រួចបិទវិញ ព្រោះកំពុងស្នើសុំច្បាប់អនុញ្ញាត។

ក្រោយពីបានស្តាប់ការអះអាងរបស់អ្នកគ្រប់គ្រងរួចហើយ លោកអភិបាលរង បានណែនាំឱ្យបិទទាំងស្រុង រដ្ឋបាលខណ្ឌមិនអនុញ្ញាតឱ្យបើកជាដាច់ខាត ពុំដូច្នោះទេនឹងចាត់វិធានការតាមនិតិវិធី។

យោងតាមបប្រសាសន៍លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងនាពេលកន្លងមកថា សូមបិទជាបន្ទាន់ ទឹកដីខណ្ឌជ្រោយចង្វារដាច់ខាតគឺគ្មានពាក្យថាល្បែងសុីសងគ្រប់ប្រភេទ ទោះជាមានច្បាប់ក៏ដោយ អ្នកអនុញ្ញាតច្បាប់ត្រូវទទួលខុសត្រូវមុខ ច្បាប់ខ្លួនឯង គណះបញ្ជាការខណ្ឌមិនដឹងលឺដាច់ខាត ព្រោះពាកយថាល្បែងគ្មានចំណេញអ្វីដល់សង្គមទេ គ្មានចំណូលអ្វីដល់រដ្ឋទេ ក្រៅតែពីបំផ្លាញដល់សង្គម នឹងប្រជាជន !!!

កន្លែងបើកល្បែងភ្នាល់មួយកន្លែង ជ្រោគក្រោមស្លាក អុីនធេីណែត រៀបចំរួចអស់ហើយ ចាំតែដេញវេលាល្អតែប៉ុណ្ណោះ ត្រូវបាន លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុនសែន នឹងជាអភិបាលខណ្ឌជ្រោយចង្វា ទទួលបានដំណឹងភ្លាម បញ្ជាគណះបញ្ជាការឯកភាពខណ្ឌចុះបិទភ្លែត ៕ ជ្រោយពេជ្រ


ចែករំលែក៖