ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយ កម្លាំងអធិការ ដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងចាត់ចែងសារធាតុញៀន នៅចំណុចភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបនោះ បានបញ្ជូនជនសង្ស័យ១៤ និង វត្ថុតាង ទៅតុលាការហើយនៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៧។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្ត បានប្រាប់ថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន ចំនួន ១៤នាក់ ក្នុងនោះមាន ៖ ទី០១/ឈ្មោះ សុន មុទ ភេទប្រុសអាយុ២៧ឆ្នាំ ទី០២/ឈ្មោះ ថាន ម៉ា ក្រូ ហៅ ក្រូច ភេទប្រុស អាយុ២៥ឆ្នាំ ទី០៣/ឈ្មោះ ភើយរ៉ាវុត ភេទប្រុសអាយុ២៤ឆ្នាំ ទី០៤/ ឈ្មោះ ស្រី សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ ទី០៥/ ឈ្មោះ សុខពុន ហៅ តឿ ភេទប្រុស អាយុ ១៩ឆ្នាំ ទី០៦/ ឈ្មោះ ចិក ប្រាក់ ភេទ ប្រុស អាយុ២២ឆ្នាំ ទាំង៦នាក់គ្មានមុខរបរពិតប្រាកដ ជាអ្នក(ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) រស់នៅភូមិ ឃុំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទី០៧/ឈ្មោះ ឡែម សិទ្ធ ភេទ ប្រុស អាយុ២១ឆ្នាំ ទី០៨/ឈ្មោះ ម៉េង លាភ ហៅ សា ភេទ ប្រុស អាយុ១៨ ឆ្នាំ ទី០៩/ ឈ្មោះ ចាត អ៊ុន ភេទ ប្រុស អាយុ២៥ឆ្នាំ ទី១០/ឈ្មោះ ស៊ុយ ផល ភេទប្រុសអាយុ២២ឆ្នាំ ទី១១/ឈ្មោះ សុត ស៊ីម ហៅ ពុន ភេទប្រុសអាយុ២៣ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង ទី១២/ឈ្មោះ រុំ សីហាភេទប្រុសអាយុ១៨ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី១៣/ឈ្មោះ ស្ងួន ប៊ុនធី ភេទប្រុសអាយុ២៣ឆ្នាំ (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី១៤/ ឈ្មោះ សឿន ណាងភេទ ប្រុស អាយុ១៨ ឆ្នាំ(ប្រើប្រាស់) អ្នកទាំងគ្នារស់នៅក្នុងខេត្តសៀមរាប។
ក្រោយកម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន០២កញ្ចប់ ស្មើនឹងទំងន់០,៣ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប៊ុនរិទ្ធី