ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ចងចាំ និងដឹងគុណកងទ័ពជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្ន ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖

«ចងចាំ និងដឹងគុណកងទ័ពជាតិ

យើងចងចាំបានថា កាលពី ៣៩ឆ្នាំមុន គឺកងទ័ពយើងកំពុងបោះជំហានយ៉ាងអង់អាចក្លាហានឈានឆ្ពោះមករំដោះទីក្រុងភ្នំពេញ និងប្រទេសជាតិទាំងមូល។ ខ្ញុំសូមអរគុណបងប្អូនកងទ័ពយើងជាច្រើនដែលបានចូលបម្រើប្រទេសជាតិជាង៤០ឆ្នាំមកហើយ ហើយកំពុងរស់រានមានជីវិតមកទល់ពេលនេះ។

សព្វថ្ងៃនេះ កងទ័ពជាតិយើងកំពុងរីកលូតលាស់ធំធាត់ទាំងកាយសម្បទារ និងសមត្ថភាព។ ជាប្រវត្តិសាស្រ្ត គឺកងទ័ពជាតិយើងបានចាប់កំណើតមកពី “កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ ១៩៧៨ ។ កងទ័ពជាតិបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិដែលបានធ្វើអោយប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។

ខ្ញុំសូមអរគុណ និងជូនពរ បងប្អូនកូនក្មួយកងទ័ពជាតិទូទាំងប្រទេស ដែលកំពុបម្រើការនៅក្នុងប្រទេស និងការពារទឹកដីនៅតាមព្រំដែន និងចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាជាមួយអង្គការសហប្រជាជាតិ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖