ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ជ័យជំនះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច(កាបូបស្ពាយ)

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃចន័្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី១១ ខែធ្នូ គ.ស ២០១៧ កម្លាំងផ្នែកយុត្តិធម៌សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច(កាបូបស្ពាយ)កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក នៅចំណុចចេតីយ៍ក្នុងវត្តឧណ្ណាលោមផ្លូវសុធារស់ភូមិទី២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះនួន ជា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅមិនប្រាកដ។ វត្ថុតាងចាប់យកបានមានកាបូបស្ពាយពណ៌លឿងមួយមានអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរមួយ.កាតATM៤.សៀវភៅធនាគារមួយ .ខ្សែករផ្លាកទីនមួយខ្សែរ(ជារបស់ជនរងគ្រោះ) ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ។

ជនរងគ្រោះឈ្មោះ អៀង ម៉ារីយ៉ា ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារ កា.ខ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ៩.៦២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ស តារា

 


ចែករំលែក៖