ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអីុស្រាអែលបើកការវាយបកទៅលើតំបន់កាហ្សាដោយប្រើរថក្រោះនិងយន្តហោះចម្បាំង

ចែករំលែក៖

កម្លាំងទាហានអីុស្រាអែលបានប្រកាសថា បានបញ្ជូនរថក្រោះនិង យន្តហោះ ចម្បាំងវាយប្រហារទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅជ្រោយកាហ្សា ក្រោយពេលក្រុមនេះបានវាយប្រហារដោយមីស៊ីលទៅលើប្រទេសអីុស្រាអែល។

សារព័ត៌មាន AFP បានផ្សាយថា តាមការបញ្ជាក់របស់មន្ត្រីយោធាអីុស្រាអែលបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មាន មីស៊ីល២គ្រាប់ បាញ់ចេញពីតំបន់កាហ្សាទៅលើប្រទេសអីុស្រាអែល ប៉ុន្តែត្រូវបាន មីស៊ីលការពាររបស់អីុស្រាអែល បាញ់ កម្ទេចទាន់ពេលវេលា។

ភ្លាមៗនោះ អីុស្រាអែល បានបើកការ វាយប្រហារតបតវិញ ដោយប្រើយន្តហោះចម្បាំងវាយប្រហារពីលើដែនអាកាសនិង រថក្រោះវាយប្រហារតាមផ្លូវគោក។ មក ទល់ពេលនេះមិនទាន់មានព័ត៌មានណា មួយស្តីពីការស្លាប់និងរបរបួសនោះឡើយ។

កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅ កាំជ្រួច មីស៊ីល របស់ក្រុមហាម៉ាស់ក៏បានបាញ់សំដៅទៅលើទឹកដីអីុស្រាអែល ក្រោយមក អីុស្រាអែលបានបើកការវាយប្រហារតបតវិញ សម្លាប់មេដឹកនាំក្រុមហាម៉ាស់២នាក់។

អំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ាកើតឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទទួលស្គាល់ ហ្ស៊េរុយសាឡឹមជារដ្ឋធានី របស់អីុស្រាអែល។

ការសម្រេចខាងលើរបស់ ប្រធានាធិប តីអាមេរិក រងការប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសកម្មភាពទាំងនោះបានបង្កឲ្យមានសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា។ ពលរដ្ឋអ៊ិស្លាមនៅជុំវិញ ពិភពលោក បាននាំគ្នាដង្ហែក្បួនបាតុកម្មជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងការសម្រេច របស់លោកត្រាំ។

មកទល់ពេលនេះ មានមនុស្សជាង១ ពាន់នាក់រងរបួស ដោយសារតែការប៉ះ ទង្គិចគ្នា រវាងបាតុករប៉ាឡេស្ទីននឹង កម្លាំង អីុស្រាអែល ។ ក្រុមបាតុករប៉ាឡេស្ទីនបានប្រឆាំងនឹង ការប្រកាសថា រដ្ឋធានីហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែល។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាន ប្រកាសឲ្យដឹងថា មកទល់ពេលនេះមាន មនុស្ស ១.១០០នាក់ រងរបួសនៅក្នុង ពេលចូលរួមបាតុកម្មតាំងពីថ្ងៃទី៩ ខែធ្នូ មកទល់ពេលនេះ ស្ថិតនៅតំបន់ផ្សេងគ្នា ដូចនៅកាហ្សា និងហ្ស៊េរុយសាឡឹម។ ជនជាតិប៉ាឡេស្ទីនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយអាមេរិកទទួលស្គាល់ ហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែលហើយប្តូរស្ថានទូតអាមេរិកទៅកាន់ទីនោះ។

នៅពេលនេះដែរភាគីអីុស្រាអែល ក៏ បានបញ្ជាក់ផងដែរថា កម្លាំងទាហាន អីុស្រាអែលបានរារាំងបាតុករប្រមាណ ជិត១លាននាក់ចូលរួមធ្វើបាតុកម្ម បង្ក ឲ្យមានភាពចលាចល និងអំពើហិង្សា ។ ទាហានរបស់អីុស្រាអែល ពិតជាបានផ្ទុះ អាវុធ ធ្វើឲ្យបាតុកររាប់សិបនាក់រងរបួស៕ ម៉ែវ សាធី


ចែករំលែក៖