ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធាម្នាក់ជិះម៉ូតូ ត្រូវរថយន្តធុនធំបុកស្លាប់នៅកន្លែងកើតហេតុ ឃ្លាំងលេី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ មុខផ្លូវចូលសាលាសង្កាត់លេខ១ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តសណ្តោងរឺម៉កដឹកថ្ម១គ្រឿង ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3C-5569 មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ១ គ្រឿងម៉ាក HONDA AREBLADE ពណ៌ ក្រហម គ្មានផ្លាកលេខ ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ ឈ្មោះសាន់ យ៉ានី ភេទប្រុសអាយុ៣៥ ជាមន្រ្តីកងយោធពលខេមរភូមិន្ទ ខេត្តព្រះសីហនុ មានទីលំនៅភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ចំណែកអ្នកបើកបររថយន្ត គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។

រថយន្ត និង ម៉ូតូ សមត្ថកិច្ចជំនាញ បានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ


ចែករំលែក៖